កម្មវិធីសម្ពោធ
០៨ កក្កដា ២០២២ | ៣:៣០ – ៥:០0 ល្ងាច
កម្មវិធីសម្រាប់យុវជននៅខេត្តបាត់ដំបង & ភ្នំពេញ
ចូលរួមបង្កើតគំនិតនិងគម្រោងច្នៃប្រឌិត
ជាមួយសហគ្រិនស្ត្រីសម្រាប់សហគមន៍យើង
ចូលរួមតាម Zoom
គាំទ្រដោយ៖
រៀបចំដោយ៖
សហការជាមួយ៖
បើកទទួលពាក្យ សម្រាប់យុវជននៅខេត្តបាត់ដំបង និងភ្នំពេញ
(២២ មិនា-១២ មិថុនា 23:59 PM)
ដាក់ពាក្យជាបុគល្គ (បើសិនជាអ្នកមានសមាជិកក្រុមសូមឳ្យសមាជិកម្នាក់ៗដាក់ពាក្យជាបុគល្គដូចគ្នា)
ខលដើម្បីសកម្មភាព
(មិថុនា ២០)
យុវជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនិងចាប់ផ្តើមដំណើរជាChangemakers ជាមួយយើងតាមរយៈការចូលរួមអនឡាញខលនេះសម្រាប់ការត្រៀមខ្លួនក្នុងវគ្គ Hackathonរបស់យើង
វគ្គHackathon និងធ្វើបទបង្ហាញ
(ធ្វើនៅភ្នំពេញ)
(ពេញមួយថ្ងៃចាប់ពី ថ្ងៃ ២៤-២៦មិថុនា)
យុវជនដែលត្រូវបានជ្រើសរើស
ចូលរួមក្នុងកម្មវិធីនឹងត្រូវចូលរួមវគ្គ Hackathon ដ៏សកម្មនិងសប្បាយមួយថ្ងៃពេញរយៈពេល៣ថ្ងៃជាប់គ្នា។ អ្នកនឹងបានយល់ដឹងពីសហគ្រិនស្រ្តីចំនួន៣រូបនៅខេត្តបាត់ដំបង ពីរឿងរ៉ាចរបស់ពួកគេ ចក្ខុវិស័យ បេសកកម្ម ផលវិបាក និងឳកាសផ្សេងៗដែលមានហើយពួកគាត់ចង់ធ្វើសម្រាប់ សហគមន៍របស់គាត់។ បន្ទាប់មកអ្នកនឹងចាប់ក្រុមជាមួយគាត់ដើម្បីធ្វើគម្រោងមួយដែលអាចឆ្លើយតបទៅនិងប្រធានបទនោះ។
ក្រុមរបស់អ្នកនឹងរៀនអនុវត្ត ហើយធ្វើបទបង្ហាញពីគម្រោងរបស់អ្នកទៅកាន់គណកម្មការដើម្បីទទួលបានថវិការគាំទ្រចំនួន ១០០០ ដុល្លាសម្រាប់អនុវត្តគម្រោងមួយនេះជាមួយសហគ្រិនស្រ្តីរបស់យើង
វគ្គចុះទស្សនកិច្ចសិក្សា
(នៅខេត្តបាត់ដំបង)
(ចាប់ពីថ្ងៃទី១៤-១៧ កក្កដា)
សម្រាប់ជ័យលាភាភីចំនួន៣ក្រុម និងបន្តចូលរួមវគ្គចុះទស្សនកិច្ចសិក្សានៅខេត្តបាត់ដំបងចំនួន៤ថ្ងៃ
(ការស្នាក់នៅ អាហារ និងការធ្វើដំណើរត្រូវបានរ៉ាប់រងដោយកម្មវិធី)
វគ្គអនុវត្តគម្រោង
និងបណ្តុះបណ្តាល
(ចាប់ពីខែកក្កដា ដល់កញ្ញា)
បន្ទាប់ពីទស្សនកិច្ចសិក្សា ជ័យលាភាភីទាំង៣ក្រុម និងទទួលបានវគ្គបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ពីImpact Hub Phnom Penh ក្នុងការអនុវត្តគម្រោងឪ្យបានជោគជ័យក្នុងរយៈពេល៣ខែបន្ទាប់ (ការស្នាក់នៅ អាហារ និងការធ្វើដំណើរត្រូវបានរ៉ាប់រងដោយកម្មវិធី)
ជំនួបសន្ទនាបញ្ចប់កម្មវិធី
(នៅខេត្តបាត់ដំបង)
( ពីថ្ងៃ ទី ១៧ ដល់ ១៩ វិច្ឆិកា)
នៅក្នុងខែវិច្ឆិការបន្ទាប់ពីបញ្ចប់គម្រោងទាំង៣ ក្រុមរបស់អ្នក និងសហគ្រិនស្រ្តីនិងចូលរួមធ្វើបទបង្ហាញពីលទ្ធផល និងការរៀនសូត្រជាបទពិសោធន៍ និងតម្រូវការបន្ថែមទៅថ្ងៃអនាគត ទៅលើប្រធានបទដែលគម្រោងបានធ្វើការទៅលើ ទៅដល់រដ្ឋាភិបាលក្នុងតំបន់ សម្រាប់ការសហការចូលរួមជាមួយគ្នាអភិវឌ្ឍសហគមន៍យើងដែលយើងចង់ឃើញ